អាចជាការប្លែកអារម្មណ៏បន្តិច ដែលខ្ងុំប្រើពាក្យ ណិនចាដ្រាយ(Ninja Drive) បែបនេះ។ បន្តិចទៀតអ្នកអាចនឹងយល់ ថានោះចង់សំដៅទៅលើអ្វី។
ភាគច្រើននៃការប្រើប្រាស់ USB Flash Drive គឺដើម្បីតែសំរាប់ ចំលង ឬក៏បញ្ជូន ឯកសារពីកុំព្យូទ័រមួយ ទៅកុំព្យូទ័រមួយ។ ខណ្ឌ័ចប់។ ខ្ងុំមកពេលនេះ ដើម្បីប្រាប់អ្នកថា វាមិនមែនមានតែប៉ុននេះ នោះទេ។ វាមានច្រើន គឺច្រើនជាងអ្វី ដែលអ្នករំពឹងគិតថាវាបានតែប៉ុននឹង។
USB Flash Drive របស់អ្នក អាចប្រើជាឧបករណ៏សង្រ្គោះ ពេលដែលកុំព្យូទ័ររបស់អ្នក មានបញ្ហា ដូចជាពេលដែលអ្នកមិនអាច Login ចូលទៅកាន់កុំព្យូទ័របាន ភ្លេចលេខសំងាត់ .ល និង .ល។អ្វីដែលពិសេសបំផុតនោះ គឺវាអាចអនុញ្ញាតិអោយអ្នកបើកនូវ កម្មវិធីគ្រប់ប្រភេទ គ្រប់ពេលវេលា គ្រប់ទីកន្លែង(Open any app, anytime, anywhere) ដោយមិនខ្វល់ ថាកុំព្យូទ័រនោះ មាន ឬមិនមានកម្មវិធីដែលចង់បើកក៏ដោយ។ បើប្រៀបធៀបជាមួយ កម្មវិធីលើអ៊ីនធឺណែតវិញ(Internet Apps) USB Flash Drive របស់អ្នក ប្រសើរជាង។ ពិតមែនតែ កម្មវិធីលើអ៊ីនធឺណែត(Internet Apps) មានលក្ខណៈ គ្រប់ពេលវេលា គ្រប់ទីកន្លែង(anytime, anywhere) ក៏ពិតមែន តែបើអត់ អ៊ីនធឺណែត(Internet) … ! ចប់ប៉ារ៉ោយ! ។ នោះហើយគឺអ្វីដែល Ninja Drive ខ្ងុំចង់សំដៅ។ “ចេញពីផ្ទះ ចាក់សោរទ្វា USB FLASH DRIVE សំរាលខ្លួនចូលក្នុងហោប៉ៅ ផ្លុក!”
ជាមួយនឹង កម្មវិធី PortableApps ដែលនឹងត្រូវដំឡើងនៅលើ FLASH DRIVE គឺមានលក្ខណៈជា មីនុយជ្រើសរើស មានរូបរាងស្អាត ចែកឯកសារ រឺកម្មវិធីទៅតាមប្រភេទក្រុម ងាយស្រួល។
តំរូវការអនុវត្តន៏
- USB Flash Drive
- កុំព្យូទ័រ
- (អ៊ីនធឺណែត Internet)
អនុវត្តន៏
- ទាញយកកម្មវិធីតាមអាស័យដ្ឋាន (http://portableapps.com/) ដោយផ្ទាល់ក៏បាន។
- ដោត USB Flash Drive ចូលទៅក្នុង ផតយូអេសប៊ី(USB Port)។ (USB Flash Drive គួតែរFormat មុននឹងប្រើ)
- ដំឡើងកម្មវិធី PortableApps។ ចុច OK ។
ចុច Next
ចុច I Agree
ស្វែងរកទីតាំង USB Flash Drive ហើយចុច Install
ចុច Finish
ផ្ទាំងកម្មវិធី PortableApps បង្ហាញឡើង ដោយរួមទាំងមាន ផ្ទាំងអោយយើង ទាញយកនូវ កម្មវិធីផ្សេងៗជាច្រើន ក៏បង្ហាញឡើងដែរ។ អ្នកអាចបិទ ផ្ទាំងទាញយកម្មវិធីក៏បាន បើសិនជាអ្នកចង់ទាញយកនូវពេលក្រោយ។
ទាញយកកម្មវិធីបន្ថែមដែលត្រូវកា ដោយគ្រាន់តែ ធីក(Tick) ហើយចុច Next
កំពុងតែ ទាញយកកម្មវិធីពី អ៊ីនធឺណែត និងដំឡើងទៅលើ Flash Drive
ក្រោយពេល ទាញយក និង ដំឡើងចប់ហើយ ផ្ទាំងមួយបង្ហាញឡើង ដើម្បីបញ្ជាក់ថា បាន ទាញយក និងដំឡើងចប់សព្វគ្រប់ហើយ។ ចុងក្រោយ ចុច OK។
កម្មវិធី ដែលទើបដំឡើងហើយ បង្ហាញក្នុង ម៊ីនុយ។
ឧទាហរណ៏៖
នេះគឺជាកម្មវិធីទាំងឡាយ ដែលខ្ងុំទាញយកមកដំឡើង លើ Ninja Drive របស់ខ្ងុំ