បង្កើត ប្រព័ន្ធប្រតិបត្តិការណ៏(OS) ដោយខ្លួនឯង

ខ្ញុំសូមមិនចាំបាច់បកស្រាយ ថាតើប្រព័ន្ធប្រតិបត្តិការណ៏(Operating System) គឹជាអ្វីនោះទេ។
កុំព្យូទ័រមួយគ្រឿង អាចដំណើរកាបាន ដ៏រាបណា វាមានដំឡើងនូវ ប្រព័ន្ធប្រតិបត្តិការណ៏(Operating System) ដែលអាចអនុញ្ញាតិអោយអ្នក បញ្ជាផ្នែករឹង(Hard Ware)ផ្សេងៗរបស់កុំព្យូទ័រ បាន។
តើអ្នក ធ្លាប់នឹកស្រមៃ ថាចង់បង្កើតប្រព័ន្ធប្រតិបត្តិការណ៏(Operating System)មួយ
ដែលសំរាប់តែបំពេញនូវចំនង់ចំនូលចិត្តជាក់លាក់ណាមួយរបស់អ្នកដែលទេ? ជាឧទាហរណ៏ ដូចជា ប្រព័ន្ធប្រតិបត្តិការណ៏ សំរាប់តែប្រមួលផ្តុំនូវការកំសាន្តផ្សេងៗ រួមមាន ហ្គេម(Game) ស្តាប់ចំរៀង លេងជជែកកំសាន្ត​(Chat) ល។
ជាមួយនឹង ស៊ូស៊ី ស្តូដ្យូ(Suse Studio) ដែលផ្តល់ ការបង្កើត ប្រព័ន្ធប្រតិបត្តិការណ៏(Operating System) ជាលក្ខណៈអនឡាញ (Online Tool) ពិតជាបំពេញនូវតំរូវការរបស់អ្នកបាន។
តំរូវការអនុវត្តន៏
-       កុំព្យូទ័រ
-       មានផ្ជាប់ អ៊ីនធឺណែត(Internet)
អនុវត្តន៏
  1. ចូលទៅកាន់អាស័យដ្ឋានៈ http://susestudio.com/
Suse Studio
Suse Studio
ចុចលើប៊ូតុង “Sign in or create an account”.
2.   សូមជ្រើរើសប្រភេទ  គនណីយណាមួយដែលអ្នកមានរួចមកហើយ បើមិនដូចច្នោះទេ អ្នកអាចបង្កើតថ្មីមួយ។
Choose Login Type
Choose Login Type
ពេលនេះ ខ្ញុំនឹង សាញអ៊ីន(Sign In) ដោយប្រើ Google Account។ ចុចលើប៊ូតុង Google
បញ្ចូល អ៊ីមែល និងលេខសំងាត់របស់អ្នក
Signin
Sign in
ហើយចុចលើប៊ូតុង Sign in
3.   សំរាប់ការចុះឈ្មោះជាលើកដំបូង អ្នកនឹងត្រូវបានបញ្ជាក់ដោយផ្ទាំងខាងក្រោមនេះ
Login Confirmation
Login Confirmation
អ្វីដែលអ្នកត្រូវធ្វើ គ្រាន់តែចុចលើប៊ូតុង Accept
4.  ផ្ទាំងមួយ សំរាប់អោយអ្នករៀបចំគនណីយរបស់អ្នក បង្ហាញឡើង។ សូមធីកយក
Yes, I have read and agree to the Terms of Use*
Profile Configuration
Profile Configuration
5.  ពេលនោះអ្នកនឹងចូលមកដល់កន្លែង ជ្រើសរើសគំរូ(Template)ដែលមានស្រាប់ ជាផ្ទាំង GUI(Graphical User Interface)។ អ្នកអាចជ្រើសគំរូណាមួយដែលអ្នកចង់បាន។
Choosing Template
Choosing Template
ពេលនេះ ខ្ញុំនឹងជ្រើសរើសគំរូមួយដែលមានឈ្មោះថា “Just enough OS(jeOS)”។
រំកិល ខសឺរ(Cursor)ចុះមកក្រោមបន្តិច ដើម្បីជ្រើសរើសប្រភេទ ប្រព័ន្ធ(System)របស់អ្នក ដែលនឹងត្រូវដំឡើង ថាជាប្រភេទ 32bits ឬក៏ 64bits។
Select Architecture Type
Select Architecture Type
បន្ទាប់មក កំនត់ឈ្មោះ ប្រព័ន្ធប្រតិបត្តិការណ៏របស់អ្នក។ ឧទាហរណ៏៖ KhmerOSA’s JeOS។ ហើយចុចលើប៊ូតុង Create appliance
6.   ផ្ទាំងស្វាគមន៏របស់ សូស៊ី(SUSE) បង្ហាញឡើង សំរាប់ជាការបង្ហាញមុននឹងដាក់កម្មវិធីផ្សេងៗ ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការណ៏របស់អ្នក
Welcome to Operating System Creation
Welcome to Operating System Creation
7.    បន្ទាប់មក ចុចលើ ថេប សូហ្វែរ(Tab Software) ដើម្បីបញ្ចូលកម្មវិធីដែលត្រូវការ ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការណ៏របស់អ្នក
Software Tab
Software Tab
អ្នកអាចជ្រើសដោយផ្ទាល់នូវ កម្មវិធីដែលត្រូវការ ឬក៏ស្វែងរកក៏បាន ដោយគ្រាន់តែវាយឈ្មោះរបស់ កញ្ចប់(Package) ដែលអ្នកចង់ដាក់ចូល ពេលនោះវានឹងអាចអោយអ្នកជ្រើសបានយ៉ាងច្រើន។
Selecting Software
Selecting Software
ចុចលើប៊ូតុង អេដ(Add) ពេលអ្នកស្វែងរកឃើញមួយណាដែលអ្នកពេញចិត្តហើយ។
8.    បន្ទាប់មកចុចលើ ថេប(Tab Configuration) ដើម្បីកនត់ល្ខណៈឲប្រព័ន្ធប្រតិបត្តិការណ៏​របស់អ្នក
Configuration
Configuration
ក្នុងនេះអាចកំនត់លក្ខណៈទៅតាមការពេញចិត្តរបស់អ្នក ដូចជា៖
-       ភាសារ (Language)
-       បន្ទះក្តារចុច(Keyboard)
-       តំបន់ពេលវេលា(Time zone)
-       បណ្តាញកុំព្យូទ័រ(Network)
-       ជញ្ចាំងកាពារ(Firewall)
-       គននីយអ្នកប្រើប្រាស់(Login User)
-       ការបង្ហាញលក្ខណៈក្រាហ្វិក
-       Start up
-       ល។
Creating New User
Creating New User
អ្នកអាចបង្កើតគននីយអ្នកប្រើប្រាស់(Login User) ដោយគ្រាន់តែចុចទៅលើតំនរភ្ជាប់ Add New User
9.    ថេប(Tab File) សំរាប់ អនុញ្ញាតិឲអ្នក អាចបន្ថែមឯកសារមួយចំនួនដែលចាំបាច់របស់អ្នក ទៅកាន់ប្រព័ន្ធប្រតិបត្តការណ៏របស់អ្នក។
Your file to Upload
Your file to Upload
10.    ថេប(Tab Build) សំរាប់ឲអ្នកបង្កើតចេញនូវប្រព័ន្ធប្រតិបត្តការណ៏របស់អ្នក ទៅតាមប្រភេទឧបករណ៏ផ្សេងៗដែលអ្នកត្រូវការ ដូចជា៖
-       ប្រព័ន្ធប្រតិបត្តការណ៏ ដើរភ្ទាល់លើ ស៊ីឌី(CD)
-       ប្រព័ន្ធប្រតិបត្តការណ៏ សំរាប់ដំឡើងតាម យូអេសប៊ី(USB Stick)
-       ជាឯកសារ អាយអេសអូ(.iso) .ល។
Build Your Operating System
Build Your Operating System
ចុងក្រោយ អ្នកអាចទាញយក ប្រព័ន្ធប្រតិបត្តិការណ៏(Operating System) របស់អ្នកដែលបានបង្កើតហើយមកប្រើប្រាស់តាមតំរូវការ។
Download
Download
សូមរីករាយក្នុងការសាកល្បងរបស់អ្នក!
Share this article :
 
Support : Mr.Chea Dara | Facebook: Anthony Floranso | Gmail: cheadararupp@gmail.com
Copyright © 2011. . - All Rights Reserved
This website is created by Mr.Chea Dara of Pannasastra University of Cambodia