Latest Post
វិធី Jailbreak ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.1.3 ដល់ 8.3
សំរាប់ លោកអ្នក ដែលចង់ Jailbreak iPhone/iPad របស់ខ្លួន ដែលដើរដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.1.3 ដល់ 8.3 ថ្ងៃនេះ លោកអ្នក អាចធ្វើវាបានហើយ ជាមួយ កម្មវិធី TaiG v.2.0 របស់ ក្រុមបំបែកកូដចិន TaiG។ ក្រុមការងារ TaiG បានណែនាំថា លោកអ្នក គួរអាប់ដេតទៅ 8.3 ដើម្បីស្ថេរភាព និងប្រសិទ្ធភាព នៅពេល Jailbreak។
បើតាម ការតេស្ត របស់ក្រុមការងារ វិុបសាយយើង ឃើញថា បើទោះ ជាឧបករណ៍យើង អាប់ដេត តាមរយៈ OTA ពី 8.1.3 ទៅ 8.3 ក៏នៅតែ អាចប្រើកម្មវិធី TaiG ដោយគ្មានបញ្ហាដែរ។ ដូចនេះ លោកអ្នក អាចអាប់ដេត កំណែទំរង់ចាស់របស់ លោកអ្នក ទៅ iOS 8.3 តាមរយៈ iTunes ក៏បាន ឬតាម OTA ក៏បាន ដោយចូលទៅ Settings-> General-> Software Update-> Download and Install។
ចំណាំ: ការអាប់ដេតតាម OTA អាចធ្វើទៅបាន តែចំពោះ ឧបករណ៍មិនទាន់ Jailbreak ប៉ុណ្ណោះ។ សំរាប់ ឧបករណ៍ដែលបាន Jailbreak បើហ៊ានអាប់ដេត តាម OTA ប្រាកដ ជាគាំងមិនខាន។
តំរូវការជាមូលដ្ឋាន:
- iPhone, iPod Touch និង iPad ដំណើរការលើ ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
- កម្មវិធី TaiG 2.0 ដោនឡូដបានពី: http://taig.com/en/
- កុំព្យូទ័ររបស់លោកអ្នក ត្រូវមាន អីុនធើណែត
- សូមប្រាកដថា កម្មវិធី iTunes ស្គាល់ ឧបករណ៍របស់លោកអ្នក
មុននឹង Jailbreak ត្រូវ:
–> ដាក់ទូរស័ព្ទទៅ មុខងារ AirPlane Mode
–> បិទ លេខកូដចាក់សោរអេក្រង់ Passcode & Fingerprint
–> បិទ មុខងារ Find My iPhone
–> ឡុក គណនី iCloud ចេញសិន (Settings-> iCloud-> Sign Out)
–> ដាក់ទូរស័ព្ទទៅ មុខងារ AirPlane Mode
–> បិទ លេខកូដចាក់សោរអេក្រង់ Passcode & Fingerprint
–> បិទ មុខងារ Find My iPhone
–> ឡុក គណនី iCloud ចេញសិន (Settings-> iCloud-> Sign Out)
ដំណាក់កាលត្រៀមខ្លួន:
1. បិទលេខកូដចាក់សោរអេក្រង់ និងស្កែនក្រយៅដៃ: ជាដំបូង សូមចូលទៅ Settings-> Passcode-> រួចរើសយក Turn Passcode Off-> Turn Off។ ធ្វើដូចនេះ សំរាប់ការបិទ មុខងារ ស្កែនក្រយៅដៃ ដោយរើសយក Fingerprints-> Passcode Unlock-> OFF។




2. បិទ Find My iPhone និងឡុកចេញពី គណនី iCloud: ត្រឡប់មក ផ្ទាំង Settings ដើមវិញ តែម្តងនេះ សូមរើសយក iCloud ហើយរំកិលអេក្រង់ចុះក្រោម រួចរើសយក Find My iPhone។ វាយលេខសំងាត់ គណនី iCloud ចូល រួចចុច Turn Off។




បន្ទាប់មក រំកិលអេក្រង់ចុះក្រោម រួចរើសយក Sign Out-> Sign Out-> Keep on My iPhone រួចវាយលេខសំងាត់ម្តងទៀត បើវាទាមទារ ដើម្បី ឡុកចេញពី គណនី iCloud។ ការឡុកចេញត្រឹមត្រូវ នៅពេល អ្នកមិនឃើញ ឈ្មោះអ្វីសោះ នៅក្នុង ប្រអប់ គណនី iCloud។




3. ដាក់ iPhone ក្នុងមុខងារ Airplane Mode: ដោយចូលទៅ Settings-> Airplane Mode -> ON រួច ដោត iPhone អ្នក ចូលទៅកាន់ កុំព្យូទ័រ ហើយបើកកម្មវិធី iTunes។ វានឹងលោតចេញផ្ទាំងលើ កុំព្យូទ័រថា “Do you want this computer to access your iPhone?” សូមចុច Continue ចំណែក នៅលើ iPhone សូមចុចថា ប៊ូតុង Trust។


ពេលនេះ នៅកូឡោនមឺុនុយ ផ្នែកខាងឆ្វេងលើគេ របស់កម្មវិធី iTunes អ្នកនឹងឃើញ អាយខន រូប iPhone របស់អ្នកមិនខាន។ នេះ បានន័យថា អ្នកបាន ដំឡើង Apple Driver របស់ iPhone អោយវា ដំណើរការ នៅលើ កុំព្យូទ័រ របស់អ្នក ហើយ។

ដំណាក់កាល Jailbreak:
4. សូមចូលទៅ អសយដ្ឋាន: http://taig.com/en/ រួចចុច ប៊ូតុង “Download TaiG Jailbreak Tool” ដើម្បី ដោនឡូដ កម្មវិធីសំរាប់ Jailbreak។ ក្រោយដោនឡូដចប់ហើយ សូមពន្លាវា រួចហើយ ចុចប៊ូតុង Mouse ខាងស្តាំ (Right-Click) លើអាយខនកម្មវិធី TaiGJBreak រួចរើសយក Run as administrator។


5. រង់ចាំបន្តិច ទំរាំ កម្មវិធី TaiG ស្គាល់ឧបករណ៍របស់លោកអ្នក។ បើវាស្គាល់ នឹងបង្ហាញ ឈ្មោះ iPhone របស់អ្នក និងប្រព័ន្ធប្រតិបត្តិការណ៍ បច្ចុប្បន្ន របស់វា។


ចំណាំ: ក្នុងករណី វាមិនស្គាល់ឧបករណ៍ របស់អ្នក ហើយលោតចេញថា “Apple Driver hasn’t been found” សូមមើល “វិធីដោះស្រាយបញ្ហា TaiG មិនស្គាល់ iPhone” នៅជំហានទី 8 ផ្នែកខាងក្រោម។

សំរាប់ អ្នកមិនមានបញ្ហា សូមបន្តការ Jailbreak ដោយចុចប៊ុតុង Start។

6. សូមរង់ចាំរហូត ភាគរយរបស់វា លោតរហូតពេញ 100%។ ក្នុងរយៈពេលនេះ សូមកុំធ្វើអ្វី ទាក់ទងនឹង ទូរស័ព្ទអោយសោះ ដូចជា លេងកម្មវិធី ឬដកឌុយខ្សែជាដើម។ ក្រោយវាធ្វើការ Jailbreak បាន 100% ហើយ វានឹងចេញសារថា “Jailbreak Succeed” នេះ មានន័យថា ការ Jailbreak របស់លោកអ្នក បានសំរេចហើយ។


7. ក្រោយពេល iPhone របស់អ្នក Restart ហើយ បើបាត់ អាយខនមួយចំនួន ហើយលោតសារថា “Storage Almost Full”។ សូមចុច Done ហើយ សូមភ្ជាប់ iPhone ទៅអីុនធើណែត រួចសឹុម បើកកម្មវិធី Cydia អោយវាលោត រហូតដល់ចប់។ ក្រោយ Restart នោះ លោកអ្នក នឹងបានឃើញ អាយខនកម្មវិធីពេញវិញហើយ៕




វិធីដោះស្រាយបញ្ហា TaiG មិនស្គាល់ iPhone:
8. ក្នុងករណី កម្មវិធី TaiG មិនស្គាល់ iPhone របស់អ្នក នោះអាចបណ្តាលមកពី កម្មវិធី iTunes របស់អ្នក មានកំណែទំរង់ ខ្ពស់ពេក។ ដូចនេះ សូមធ្វើការ លុបចោលកម្មវិធី iTunes បច្ចុប្បន្ន រួចចូលទៅ វិុបសាយ: http://www.3kzhushou.com/edu/792.html ហើយដោនឡូដ iTunes កំណែទំរង់ចាស់ 12.0.1 វិញ។

- សំរាប់ អ្នកប្រើ កម្មវិធី Windows 32 Bit សូមដោនឡូដពីលីងនេះ: http://pan.baidu.com/s/1gdzmqIJ
- សំរាប់ អ្នកប្រើ កម្មវិធី Windows 64 Bit សូមដោនឡូដពីលីងនេះ: http://pan.baidu.com/s/1pJ3FGq3
- សំរាប់ អ្នកប្រើ កម្មវិធី Windows 64 Bit សូមដោនឡូដពីលីងនេះ: http://pan.baidu.com/s/1pJ3FGq3
Posted by
Unknown
របៀប Share Wifi ពីកុំព្យូទ័រដោយប្រើ Command
សួស្ដី អ្នកទាំងអស់គ្នា នៅក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយក គន្លឹះមួយនៃការចែករំលែក Wifi ពីកុំព្យូទ័រ ទៅគ្រប់ឧបករណ៍ទាំងអស់ជាមួយ Command ពីរ ជួរ។ ដូច្នេះ អ្នកទាំងអស់គ្នា ពុំចាំបាច់មានកម្មវិធី
Share Wifi ឡើយ ដោយគ្រាន់តែវាយ Command ពីរជួរនេះ ជាការស្រេច។
របៀបធ្វើ៖
១. ចុចចូល Command Prompt របស់ Windows ដោយ Run with Administrator ។
Share Wifi ឡើយ ដោយគ្រាន់តែវាយ Command ពីរជួរនេះ ជាការស្រេច។
របៀបធ្វើ៖
១. ចុចចូល Command Prompt របស់ Windows ដោយ Run with Administrator ។
netsh wlan set hostednetwork mode=allow ssid=vuthea key=1234567890
netsh wlan start hostednetwork
ចំណាំ៖ ចំណុច ssid គឺឈ្មោះ Wifi និង Key គឺលេខ Password របស់ Wifi
ចុងក្រោយ អ្នកអាច share wifi តាមកុំព្យូទ័រ របស់អ្នកយ៉ាងងាយស្រួល។
ចុងក្រោយ អ្នកអាច share wifi តាមកុំព្យូទ័រ របស់អ្នកយ៉ាងងាយស្រួល។
Posted by
Unknown
សរសេរកូដ Programming នៅលើ Online
អ្នក Programmer ទាំងឡាយតែងតែប្រើប្រាស់កម្មវិធីផ្សេងៗដើម្បីយកមកសរសេរកូដ ។ ឧទាហរណ៍ៈ
- សរសេរកូដ C#, VB.NET គឺយើងយកកម្មវិធី Microsoft Visual Studio មកប្រើប្រាស់។
- សរសេរកូដ HTML, CSS, PHP គឺយើង Notepad ++ ឬ Dreamweaver មកប្រើប្រាស់ ។
ក៏ដោយសារតែកម្មវិធីទាំងអស់នោះគឺមានភាពងាយស្រួលក្នុងការសរសេរ ព្រោះផ្ដល់ជំនួយក្នុងខណៈពេលដែលយើងមិនបានចងចាំកូដទាំងអស់ និងមិនចំណាយពេលយូរក្នុងការសរសេរកូដឡើយ។
ប៉ុន្តែថ្ងៃនេះ យើងនឹងបង្ហាញលោកអ្នកនូវ គេហទំព័រមួយ គឺ http://compileonline.comដែលអាចប្រើជំនួសកម្មវិធីខាងលើបាន ហើយមិនបាច់តំឡើងក្នុងម៉ាស៊ីនទៀតផង។
- សរសេរកូដ C#, VB.NET គឺយើងយកកម្មវិធី Microsoft Visual Studio មកប្រើប្រាស់។
- សរសេរកូដ HTML, CSS, PHP គឺយើង Notepad ++ ឬ Dreamweaver មកប្រើប្រាស់ ។
ក៏ដោយសារតែកម្មវិធីទាំងអស់នោះគឺមានភាពងាយស្រួលក្នុងការសរសេរ ព្រោះផ្ដល់ជំនួយក្នុងខណៈពេលដែលយើងមិនបានចងចាំកូដទាំងអស់ និងមិនចំណាយពេលយូរក្នុងការសរសេរកូដឡើយ។
ប៉ុន្តែថ្ងៃនេះ យើងនឹងបង្ហាញលោកអ្នកនូវ គេហទំព័រមួយ គឺ http://compileonline.comដែលអាចប្រើជំនួសកម្មវិធីខាងលើបាន ហើយមិនបាច់តំឡើងក្នុងម៉ាស៊ីនទៀតផង។
Posted by
Unknown
ចង់តេស្តសមត្ថភាព Anti-Virus របស់អ្នកធ្វើម៉េច?
អ្នកប្រើប្រាស់កុំព្យូទ័រសព្វថ្ងៃមានការព្រួយបារម្ភយ៉ាង
ខ្លាំងទៅលើការបាត់បង់ឯកសារដោយសារការរំខានពីមេរោគ
ដូច្នេះហើយទើបគេសម្រេចចិត្តប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ
សម្រាប់ទប់ស្កាត់ការរំខានពីមេរោគទាំងនោះ។
កម្មវិធីខ្លះដំឡើងប្រើមានប្រសិទ្ធភាពអាច Scan រកមេរោគ ហើយខ្លះទៀត
បានដំឡើងដែរប៉ុន្តែមិនដំណើរការជួយទប់ស្កាត់ការឆ្លងមេរោគឡើយ។
តើដើម្បីដឹងថា anti virus ទាំងនោះដំណើរការដែរឬអត់ ត្រូវធ្វើម៉េចទៅ? ងាយទេសូមតាមដានតាមជំហានខាងក្រោម៖
១. ចូលលើ Start → វាយពាក្យ Notepad រួចចុច Enter
២. កម្មវិធី Notepad នឹងបើកឡើង, បន្ទាប់មកសរសេរតាមឃ្លាខាងក្រោម៖
៣.រួចហើយ save ទុកដោយកំណត់ប្រភេទឯកសារ (extension) ជា “*.exe” (ឧទាហរណ៍ៈ TestAntiV.exe) ជាការស្រេច។ (ចំណាំ – anti virus មានប្រសិទ្ធភាពវានឹងចាប់យក file ដែលបង្កើតនេះភ្លាម ផ្ទុយទៅវិញប្រសិនពុំមានអ្វីកើតឡើង នោះមានន័យថា anti virus របស់អ្នកគ្មានប្រសិទ្ធភាពឡើយ)។
សាកល្បងពិសោធម្ដងមើល៍ តើ Anti virus របស់អ្នកមានប្រសិទ្ធភាពឬអត់?
តើដើម្បីដឹងថា anti virus ទាំងនោះដំណើរការដែរឬអត់ ត្រូវធ្វើម៉េចទៅ? ងាយទេសូមតាមដានតាមជំហានខាងក្រោម៖
១. ចូលលើ Start → វាយពាក្យ Notepad រួចចុច Enter
| Add caption |
២. កម្មវិធី Notepad នឹងបើកឡើង, បន្ទាប់មកសរសេរតាមឃ្លាខាងក្រោម៖
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
៣.រួចហើយ save ទុកដោយកំណត់ប្រភេទឯកសារ (extension) ជា “*.exe” (ឧទាហរណ៍ៈ TestAntiV.exe) ជាការស្រេច។ (ចំណាំ – anti virus មានប្រសិទ្ធភាពវានឹងចាប់យក file ដែលបង្កើតនេះភ្លាម ផ្ទុយទៅវិញប្រសិនពុំមានអ្វីកើតឡើង នោះមានន័យថា anti virus របស់អ្នកគ្មានប្រសិទ្ធភាពឡើយ)។
សាកល្បងពិសោធម្ដងមើល៍ តើ Anti virus របស់អ្នកមានប្រសិទ្ធភាពឬអត់?
Posted by
Unknown
របៀបធ្វើអោយ Computer និយាយបានតាមដែលយើងសរសេរ
ថ្ងៃនេះយើងសូមលើកយកពីវិធីសាស្រ្តមួយទៀតដែលអាចអោយ Computer
និយាយបានតាមដែលអ្នកទាំងគ្នាសរសេរ (ជាភាសាអង់គ្លេស)
ដោយគ្រាន់តែអនុវត្តដូចខាងក្រោម៖
១.បើកNotepad
២.ចំលងកូដខាងក្រោមដាក់លើ Notepad
Dim Message, Speak
Message=InputBox("Enter text","Speak")
Set Speak=CreateObject("sapi.spvoice")
Speak.Speak Message
Message=InputBox("Enter text","Speak")
Set Speak=CreateObject("sapi.spvoice")
Speak.Speak Message
៣.Saveឯកសារនោះហើយដាក់ឈ្មោះវាដោយមានExtension ជា ".vbs"Ex: Speak.vbs ។ ហើយនៅត្រង់File Type រើសយក All File។
៤.ចុងក្រោយគ្រាន់តែបើកfile ដែលបានSave ហើយវាយពាក្យជាភាសាEnglish ចូលហើយចុចលើប៉ូតុង OK។។។
សូមសាកល្បងដោយខ្លួនឯង :D…(បើអ្នកណាចេះហើយសូមកុំប្រកាន់អី)
Posted by
Unknown
បង្កើត ប្រព័ន្ធប្រតិបត្តិការណ៏(OS) ដោយខ្លួនឯង
ខ្ញុំសូមមិនចាំបាច់បកស្រាយ ថាតើប្រព័ន្ធប្រតិបត្តិការណ៏(Operating System) គឹជាអ្វីនោះទេ។
កុំព្យូទ័រមួយគ្រឿង អាចដំណើរកាបាន ដ៏រាបណា វាមានដំឡើងនូវ ប្រព័ន្ធប្រតិបត្តិការណ៏(Operating System) ដែលអាចអនុញ្ញាតិអោយអ្នក បញ្ជាផ្នែករឹង(Hard Ware)ផ្សេងៗរបស់កុំព្យូទ័រ បាន។
តើអ្នក ធ្លាប់នឹកស្រមៃ ថាចង់បង្កើតប្រព័ន្ធប្រតិបត្តិការណ៏(Operating System)មួយ
ដែលសំរាប់តែបំពេញនូវចំនង់ចំនូលចិត្តជាក់លាក់ណាមួយរបស់អ្នកដែលទេ? ជាឧទាហរណ៏ ដូចជា ប្រព័ន្ធប្រតិបត្តិការណ៏ សំរាប់តែប្រមួលផ្តុំនូវការកំសាន្តផ្សេងៗ រួមមាន ហ្គេម(Game) ស្តាប់ចំរៀង លេងជជែកកំសាន្ត(Chat) ល។
ជាមួយនឹង ស៊ូស៊ី ស្តូដ្យូ(Suse Studio) ដែលផ្តល់ ការបង្កើត ប្រព័ន្ធប្រតិបត្តិការណ៏(Operating System) ជាលក្ខណៈអនឡាញ (Online Tool) ពិតជាបំពេញនូវតំរូវការរបស់អ្នកបាន។
តំរូវការអនុវត្តន៏
- កុំព្យូទ័រ
- មានផ្ជាប់ អ៊ីនធឺណែត(Internet)
អនុវត្តន៏
- ចូលទៅកាន់អាស័យដ្ឋានៈ http://susestudio.com/
ចុចលើប៊ូតុង “Sign in or create an account”.
2. សូមជ្រើរើសប្រភេទ គនណីយណាមួយដែលអ្នកមានរួចមកហើយ បើមិនដូចច្នោះទេ អ្នកអាចបង្កើតថ្មីមួយ។
ពេលនេះ ខ្ញុំនឹង សាញអ៊ីន(Sign In) ដោយប្រើ Google Account។ ចុចលើប៊ូតុង Google
បញ្ចូល អ៊ីមែល និងលេខសំងាត់របស់អ្នក
ហើយចុចលើប៊ូតុង Sign in
3. សំរាប់ការចុះឈ្មោះជាលើកដំបូង អ្នកនឹងត្រូវបានបញ្ជាក់ដោយផ្ទាំងខាងក្រោមនេះ
អ្វីដែលអ្នកត្រូវធ្វើ គ្រាន់តែចុចលើប៊ូតុង Accept
4. ផ្ទាំងមួយ សំរាប់អោយអ្នករៀបចំគនណីយរបស់អ្នក បង្ហាញឡើង។ សូមធីកយក
Yes, I have read and agree to the Terms of Use*
5. ពេលនោះអ្នកនឹងចូលមកដល់កន្លែង ជ្រើសរើសគំរូ(Template)ដែលមានស្រាប់ ជាផ្ទាំង GUI(Graphical User Interface)។ អ្នកអាចជ្រើសគំរូណាមួយដែលអ្នកចង់បាន។
ពេលនេះ ខ្ញុំនឹងជ្រើសរើសគំរូមួយដែលមានឈ្មោះថា “Just enough OS(jeOS)”។
រំកិល ខសឺរ(Cursor)ចុះមកក្រោមបន្តិច ដើម្បីជ្រើសរើសប្រភេទ ប្រព័ន្ធ(System)របស់អ្នក ដែលនឹងត្រូវដំឡើង ថាជាប្រភេទ 32bits ឬក៏ 64bits។
បន្ទាប់មក កំនត់ឈ្មោះ ប្រព័ន្ធប្រតិបត្តិការណ៏របស់អ្នក។ ឧទាហរណ៏៖ KhmerOSA’s JeOS។ ហើយចុចលើប៊ូតុង Create appliance
6. ផ្ទាំងស្វាគមន៏របស់ សូស៊ី(SUSE) បង្ហាញឡើង សំរាប់ជាការបង្ហាញមុននឹងដាក់កម្មវិធីផ្សេងៗ ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការណ៏របស់អ្នក
7. បន្ទាប់មក ចុចលើ ថេប សូហ្វែរ(Tab Software) ដើម្បីបញ្ចូលកម្មវិធីដែលត្រូវការ ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការណ៏របស់អ្នក
អ្នកអាចជ្រើសដោយផ្ទាល់នូវ កម្មវិធីដែលត្រូវការ ឬក៏ស្វែងរកក៏បាន ដោយគ្រាន់តែវាយឈ្មោះរបស់ កញ្ចប់(Package) ដែលអ្នកចង់ដាក់ចូល ពេលនោះវានឹងអាចអោយអ្នកជ្រើសបានយ៉ាងច្រើន។
ចុចលើប៊ូតុង អេដ(Add) ពេលអ្នកស្វែងរកឃើញមួយណាដែលអ្នកពេញចិត្តហើយ។
8. បន្ទាប់មកចុចលើ ថេប(Tab Configuration) ដើម្បីកនត់ល្ខណៈឲប្រព័ន្ធប្រតិបត្តិការណ៏របស់អ្នក
ក្នុងនេះអាចកំនត់លក្ខណៈទៅតាមការពេញចិត្តរបស់អ្នក ដូចជា៖
- ភាសារ (Language)
- បន្ទះក្តារចុច(Keyboard)
- តំបន់ពេលវេលា(Time zone)
- បណ្តាញកុំព្យូទ័រ(Network)
- ជញ្ចាំងកាពារ(Firewall)
- គននីយអ្នកប្រើប្រាស់(Login User)
- ការបង្ហាញលក្ខណៈក្រាហ្វិក
- Start up
- ល។
អ្នកអាចបង្កើតគននីយអ្នកប្រើប្រាស់(Login User) ដោយគ្រាន់តែចុចទៅលើតំនរភ្ជាប់ Add New User
9. ថេប(Tab File) សំរាប់ អនុញ្ញាតិឲអ្នក អាចបន្ថែមឯកសារមួយចំនួនដែលចាំបាច់របស់អ្នក ទៅកាន់ប្រព័ន្ធប្រតិបត្តការណ៏របស់អ្នក។
10. ថេប(Tab Build) សំរាប់ឲអ្នកបង្កើតចេញនូវប្រព័ន្ធប្រតិបត្តការណ៏របស់អ្នក ទៅតាមប្រភេទឧបករណ៏ផ្សេងៗដែលអ្នកត្រូវការ ដូចជា៖
- ប្រព័ន្ធប្រតិបត្តការណ៏ ដើរភ្ទាល់លើ ស៊ីឌី(CD)
- ប្រព័ន្ធប្រតិបត្តការណ៏ សំរាប់ដំឡើងតាម យូអេសប៊ី(USB Stick)
- ជាឯកសារ អាយអេសអូ(.iso) .ល។
ចុងក្រោយ អ្នកអាចទាញយក ប្រព័ន្ធប្រតិបត្តិការណ៏(Operating System) របស់អ្នកដែលបានបង្កើតហើយមកប្រើប្រាស់តាមតំរូវការ។
សូមរីករាយក្នុងការសាកល្បងរបស់អ្នក!
Posted by
Unknown

