បង្កើតកម្មវិធីចល័ត ដោយខ្លួនឯង (Create Portable Apps by Yourself)


បង្កើតកម្មវិធីចល័ត ដោយខ្លួនឯង (Create Portable Apps by Yourself)


Portble APPs
កម្មវិធីចល័ត ជាកម្មវិធីដែលត្រូវបានប្រើប្រាស់ ដោយមិនចាំបាច់ដំឡើងទៅលើកុំព្យូទ័រនោះទេ។ គ្រាន់តែបើក អាចដំណើរការបានភ្លាមតែម្តង។ ដោយសារតែកម្មវិធីចល័ត ផ្តោតទៅលើកាប្រើប្រាស់ មិនមែនដំឡើងទៅលើម៉ាស៊ីន ទើបវាផ្តល់គុណសម្បត្តិយ៉ាងច្រើនដូចជា៖
-           កម្មវិធីចល័ត ស្ថិតក្នុងកញ្ចប់ឯកសារតែមួយ អាចដំណើរការបាន
-          កុំព្យូទ័ររក្សាដំណើរការបានល្អជាងមុន ព្រោះកម្មវិធីដែលត្រូវប្រើ មិនចាំបាច់ដំឡើងទៀតទេ។
-          ផ្តល់សុវត្ថិភាពដល់កុំព្យូទ័រ។ ព្រោះរាល់កម្មវិធីទាំងឡាយដែលដំឡើង ធ្វើអោយមានការកែប្រែ ឯកសាររបស់ប្រព័ន្ធកុំព្យូទ័រ ដូចជា Registry ជាដើម។
-          ល។
ដោយសម្លឹងឃើញ ពីចំនុចល្អរបស់កម្មវិធីចល័តដូចនេះ។ ថ្ងៃនេះ ខ្ងុំនឹងបង្ហាញអំពី គន្លឹះ ដើម្បីបង្កើតវា។ ចង់ដឹងថាវា អស្ចារ្យប៉ុណានោះ! សូមអនុវត្តន៏ ទាំងអស់គ្នា។
តំរូវការ
-          កុំព្យូទ័រ ១គ្រឿង
-          កម្មវិធី ខាមេយ៉ូ(Cameyo) សំរាប់បង្កើតកម្មវិធីចល័ត
-          កញ្ចប់កម្មវិធីណាមួយ ដែលអ្នកចង់បង្កើតជា កម្មវិធីចល័ត
អនុវត្តន៏
១       http://www.cameyo.com/ដើម្បីទាញយកកម្មវិធី ខាមេយ៉ូ(Cameyo)
Download Cameyo
Download Cameyo
២       ក្រោយពីទាញយកចប់ហើយ អ្នកនឹងឃើញវាដូចខាងក្រោម៖
Cameyo
Cameyo
៣        បើកកម្មវិធី ខាមេយ៉ូ(Cameyo)។ (វាមិនតំរូវអោយដំឡើងនោះទេ គ្រាន់តែបើក ដំណើរការតែម្តង។) ជ្រើសយក Cameyo –> ចុចប៊ូតុង OK។
ចំណាំ៖ អ្នកអាចជ្រើសយក Capture an installation ដោយផ្ទាល់ក៏បាន។
Selecting Cameyo Type
Selecting Cameyo Type
សូមរងចាំបន្តិច! ពេលដំណើការចប់ វានឹងបង្ហាញដូចខាងក្រោម៖
ចុចទៅលើ Studio–> Capture app locally
Cameyo Window
Cameyo Window
ចំណាំ៖
ខាមេយ៉ូ(Cameyo) បង្កើតកម្មវិធីចល័ត ដោយថតយកនូវឯកសារដែលចាំបាច់សំរាប់កម្មវិធី ដូចជា ឯកសារឌីអិលអិល(.dll) រីជីសទ្រី(Registry) ជាដើម។ វាទាមទារអោយយើងថតនូវជំហានពេលដំឡើងកម្មវិធីនោះ។
សូមរងចាំបន្តិច មុននឹងវារៀបចំថតយក នូវការដំឡើងកម្មវិធី ដើម្បីក្លាយជាកម្មវិធីចល័ត។
Waiting Initialize System
Waiting Initialize System
ក្រោយមកអ្នកនឹង ទទួលបានផ្ទាំងមួយដូចខាងក្រោម៖
ឥឡូវ! អ្នកអាចដំឡើងកម្មវិធីរបស់អ្នកបានហើយ
ឧទាហរណ៏៖ ខ្ងុំដំឡើងកម្មវិធីវចនានុក្រមអង់គ្លេស-ខ្មែរ ដើម្បីចង់បានវាជាកម្មវិធីចល័ត របស់ខ្ងុំ។
–> ពេលដំឡើងចប់សព្វគ្រប់ហើយ
–> ចុចលើប៊ូតុង Install done
Ready to Install Software
Ready to Install Software
ចុងក្រោយ អ្នកនឹងទទួលបាននូវកម្មវិធីចល័តរបស់អ្នក តាមរយៈផ្ទាំងមួយបង្ហាញឡើង។
សូមចុចទៅលើ តំណរភ្ជាប់នៅលើផ្ទាំងមួយនោះ ដើម្បីចូលទៅកាន់ កម្មវិធីចល័តដែទើបតែបង្កើតហើយ។
Portable App Created
Portable App Created
ហាសហា! នេះជាកម្មវិធីវចនានុក្រមអង់គ្លេស-ខ្មែរចល័ត របស់ខ្ងុំទើបតែបង្កើតបាន។
តែប៉ុនេះ អេមម៉ងហ្អា! យកតែកម្មវិធីវចនានុក្រមអង់គ្លេស-ខ្មែរចល័តនេះតាមខ្លួនបានហើយ។ យកទៅបើកនៅកុំព្យូទ័រនរណា នៅកន្លែងណា ពេលណា ក៏បាន មិនចាំបាច់ដំឡើង។។
My English -Khmer Portable App
My English -Khmer Portable App
យោបល់ខ្ងុំ៖
ដើម្បីអោយកម្មវិធីចល័តដែបង្កើតបានហើយ អាចប្រើប្រាស់បានលើជំនាន់វិនដូវ(Window Version) ណាក៏បាននោះ អ្នកគួតែបង្កើតវាឡើងលើជំនាន់វិនដូវទាបៗ នោះវានឹងអាចប្រើបានលើជំនាន់ខ្ពស់ៗបាន។
ឧទាហរណ៏៖ ខ្ងុំបង្កើតកម្មវិធីចល័តរបស់ខ្ងុំនៅលើវិនដូវអេចភី(Window XP)នោះវានឹងអាចប្រើប្រាស់បានរហូតដល់ជំនាន់វិនដូវចុងក្រោយៗបាន( ដូចជា Window XP, Vista, 7, 8 & Window 8.1 ជាដើម)
Share this article :
 
Support : Mr.Chea Dara | Facebook: Anthony Floranso | Gmail: cheadararupp@gmail.com
Copyright © 2011. . - All Rights Reserved
This website is created by Mr.Chea Dara of Pannasastra University of Cambodia