លិខិតមិត្តអ្នកអាន៖ គួរតែមានការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាសុវត្តិភាពនៅតាមសាលារៀនឯកជន

លិខិតមិត្តអ្នកអាន៖ គួរតែមានការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាសុវត្តិភាពនៅតាមសាលារៀនឯកជន
        យើងបានឃើញស្រាប់ហើយថា នៅតាមសាលារៀនឯកជនមួយចំនួនមិនទាន់មានការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាសុវត្តិភាពនៅឡើយទេ ដូច្នេះហើយបានជាខ្ញុំជ្រើសរើសយកប្រធានបទខាងលើនេះមកធ្វើការវិភាគ។ នៅតាមសាលារៀនឯកជនត្រូវតែមានការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវបំពាក់កាមេរ៉ាសុវត្តិភាពនៅក្នុងថ្នាក់រៀននីមួយៗ ដើម្បីងាយស្រួលក្នុងការតាមដានសកម្មភាពរបស់សិស្ស និងសកម្មភាពរបស់គ្រូ ។

          ការតាមដានសកម្មភាពរបស់សិស្ស ពេលមានការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្តិភាពហើយ ធ្វើឲ្យសិស្សខិតខំរៀន ខិតខំស្តាប់ ខិតខំកត់ ខិតខំអានយ៉ាងយកចិត្តទុកដាក់ ចេះមានកម្មភាពជាមួយគ្រូដូចជា ចេះសួរសំនួរទៅកាន់គ្រូ ចេះវែកញែករកហេតុផលជាមួយគ្រូ ឬមិត្តភ័ក្ត និងចេះផ្តល់គំនិតល្អៗដល់មិត្តភ័ក្តនៅក្នុងថ្នាក់។ ជាពិសេសងាយស្រួលក្នុងការគ្រប់គ្រងការប្រលង ធ្វើឲ្យសិស្សមិនមានការចំលងគ្នា មិនមានការជជែកគ្នា និងមិនមានការប្រើប្រាស់ទូរសព្ទ ហើយតាមដានពីសកម្មភាពសិស្សមករៀនញឹកញាប់ទេ និងសុំច្បាប់ញឹកញាប់ទេ។
          ការតាមដានសកម្មភាពរបស់គ្រូ គឺគ្រប់គ្រងទៅលើសកម្មភាពដូចជា គាត់មានការគេងប្រវ៉ាញ់ ឬក៏ទាលុយពីសិស្សឬទេ ការវាយធ្វើបាបសិស្ស និងអាចគ្រប់គ្រងវត្តមានរបស់គ្រូ ថាតើគាត់មកបង្រៀនញឹកញាប់ទេ គាត់បានលើកទឹកចិត្តដល់សិស្សអត់ ជាពិសេសពេលបង្រៀនរបស់គ្រូនីមួយៗ ធ្វើឲ្យសិស្សរបស់គាត់យល់បានប៉ុន្មានភាគរយ មានដាក់ការងារឲ្យសិស្សធ្វើឬទេ។
          ជាចុងបញ្ចប់ខ្ញុំយល់ឃើញថា ការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាសុវត្តិភាពនៅតាមសាលារៀនឯកជនមានសារះសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រងសកម្មភាពរបស់សិស្ស និងសកម្មភាពរបស់គ្រូ។
ជា ដារ៉ា, ភ្នំពេញ, Gmail: cheadararupp@gmail.com

Share this article :
 
Support : Mr.Chea Dara | Facebook: Anthony Floranso | Gmail: cheadararupp@gmail.com
Copyright © 2011. . - All Rights Reserved
This website is created by Mr.Chea Dara of Pannasastra University of Cambodia