ឯកសារ ឬទិន្នន័យមួយចំនួនពិតជាមិនអាចឲ្យអ្នកទីពីរ ណាម្នាក់អាចមើលបានទេ ដូច្នេះមានអ្នកប្រើប្រាស់មួយចំនួនបានចាត់វិធានការដាក់លេខសម្ងាត់(Password) លើFolder ដើម្បីរក្សាPrivacy របស់ខ្លួន។ ការចាក់សោលើFolder មានច្រើនវិធី ប៉ុន្តែសម្រាប់លេខនេះ Sabay សូមលើកយកការដាក់Password ដោយប្រើកម្មវិធីWinRar/WinZip។
ចង់ដឹងធ្វើរបៀបម៉េច តាមដាន និងអនុវត្តន៍ទាំងអស់គ្នា៖
ជំហានទី១៖ ដំឡើងកម្មវិធីWinRar/WinZip លើម៉ាស៊ីនរបស់អ្នក។
ជំហានទី២៖ Right Click លើFolder ឬបង្កើតFolder ថ្មី (ដោយគ្រាន់តែចុចRight Click>New> Folder)> Add to archive…
ជំហានទី២៖ Right Click លើFolder ឬបង្កើតFolder ថ្មី (ដោយគ្រាន់តែចុចRight Click>New> Folder)> Add to archive…
ជំហានទី៣៖ វានឹងលោតផ្ទាំងWindows ថ្មីមួយ បន្ទាប់មកទៀត សូមចុចលើTab “Advanced” > Set password…
ជំហានទី៤៖ Windows ថ្មីមួយទៀតឈ្មោះថា «Archiving with password» លោតឡើង ដោយទាមទារឲ្យអ្នកវាយបញ្ចូលលេខសម្ងាត់(Enter password) និងវាយលេខសម្ងាត់ឡើងវិញដើម្បីផ្ទៀងផ្ទាត់(Reenter password for verfication) >OK ជាការស្រេច។
***ចំណាំ៖ កុំភ្លេចTick លើជម្រើស Encrpt file names (សូមមើលត្រង់កន្លែងដាក់សញ្ញាព្រួញក្នុងរូប)
ជំហានទី៥៖ ក្រោយពីជំហានទាំង ៤ខាងលើចប់សព្វគ្រប់ហើយ សូមចុចប៊ូតុង OK នោះបញ្ជាក់ថាFolder ដែលអ្នកចង់ដាក់Password នោះដាក់បានសម្រេចហើយ។
ជំហានទី៥៖ ក្រោយពីជំហានទាំង ៤ខាងលើចប់សព្វគ្រប់ហើយ សូមចុចប៊ូតុង OK នោះបញ្ជាក់ថាFolder ដែលអ្នកចង់ដាក់Password នោះដាក់បានសម្រេចហើយ។
សាកល្បងបើកឈ្មោះFolder ដែលអ្នកបានដាក់Passwordរួច។ ពេលDouble Click Folder នោះវានឹងទាមទារឲ្យអ្នកវាយបញ្ចូលលេខសម្ងាត់ដើម្បីបើក។
ពេលPassword វាយត្រូវអ្នកអាចបើកFolder ដោយបង្ហាញបែបនេះ
***ក្នុងករណីលេខសម្ងាត់ដែលអ្នកវាយបញ្ចូលមិនត្រឹមត្រូវ វានឹងលោតMsgbox មួយបញ្ជាក់ថាលេខសម្ងាត់នេះពុំត្រឹមត្រូវទេ។
ករណីវាយលេខសម្ងាត់ខុស
***បញ្ជាក់៖ ករណីដាក់Password ឲ្យFolder នេះគ្រាន់តែការពារការបើកពីជនទីពីរប៉ុណ្ណោះ ប៉ុន្តែយើងអាចលុបបានដូចធម្មតា(ព្រោះករណីលុបមិនបានទាមទារPassword អ្វីទាំងអស់។